Managing and Editing Photos in Kubuntu

This document deals with various image editing options available in Kubuntu.


ការកែ​សម្រួល​រូបភាព

Kubuntu offers several powerful graphics and drawing applications.

Gwenview

Gwenview គឺ​ជា​កម្មវិធី​មើល​លំនាំ​ដើម ។ វា​គាំ​ទ្រ​ការកែ​សម្រួល​រូបភាព ប្រតិបត្តិការ​ឯកសារ​ចម្បង ការ​មើល​ពេញ​អេក្រង់ និង​ជាច្រើន​ទៀត ។ Gwenview ដំណើរ​ការ​បាន​យ៉ាង​រលូន​ នៅ​ក្នុង​​ការរុករក​ និង​ការ​គ្រប់​គ្រងសម្រាំង​រូបភាព ។ វា​ផ្តល់​នូវ​ការត្រួត​ពិនិត្យ​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ការ​ធ្វើ​មាត្រដ្ឋាន​រូបភាព និង​ផ្តល់​នូវ​ការពង្រីក​បង្រួម​ដោយ​ដៃ ឬ​ការកំណត់​មាត្រដ្ឋាន​រូបភាព​ដោយ​ស្វ័យ​ប្រវត្តិ​ ដើម្បី​ឲ្យ​សម​នឹង​បង្អួច​សម្រាប់​មើល​ ។

Gwenview is installed in Kubuntu by default. Launch Gwenview by going to Kickoff Application Launcher → Applications → Graphics → Image Viewer.

Example 1. Gwenview




More information is available from the Gwenviewhomepage.

GIMP (កម្មវិធី​រៀប​ចំ​រូបភាព GNU)

GIMP ជា​កម្មវិធី​កែ​សម្រួល​ក្រាហ្វិក​ដ៏​មានអានុភាព​ដែល​ស្រដៀង​គ្នា​នឹង Adobe Photoshop ដែរ ។ វា​ជា​ឧបករណ៍​កម្មវិធី​ដ៏​ល្អ​មួយ​ក្នុង​ចំណោម​ឧបករណ៍​ជាច្រើន​ ដែល​ប្រើ​សម្រាប់​ការកែ​សម្រួល​រូបភាព​ឲ្យ​បាន​រហ័ស ។ ជា​រឿយ​ៗ​ភារកិច្ច​ផ្សេង​គ្នា​តែង​តែ​ទាម​ទារ​បរិស្ថានកែ​សម្រួល​ខុស​គ្នា​ដែរ ។ ទិដ្ឋភាព​ និងឥរិយាបថ​របស់​GIMP ​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សម​តាម​បំណង​បាន ដោយ​រួម​មាន​ជម្រើស​នានា​សម្រាប់​ស្បែក​ធាតុក្រាហ្វិក ការប្តូរ​ពណ៌ គម្លាត​របស់​ធាតុ​ក្រាហ្វិក និង​ទំហំ​រូប​តំណាង ព្រម​ទាំង​សំណុំ​ឧបករណ៍​ដែល​បាន​ជ្រើស​នៅ​ក្នុង​ប្រអប់​ឧបករណ៍ ។

ចំណុច​ប្រទាក់​នឹង​ត្រូវ​ចែក​ចេញ​ជាម៉ូឌុល ​ទៅ​ជា​ធាតុ​ដែល​អាច​ចូល​ផែ​បាន ដែល​នឹង​ត្រូវ​ដាក់​ត្រួត​គ្នា​នៅ​ក្នុង​ផ្ទាំង ឬ​បើក​នៅ​ក្នុង​បង្អួចផ្សេង​គ្នា ។ គ្រាប់​ចុច​ថេបនឹង​​បិទ​បើក​ធាតុ​ចំណុច​ប្រទាក់​ ដើម្បី​​​អាច​លាក់​ពួក​វា​បាននៅ​ពេល​ដែល​មិន​ប្រើ ។ GIMP បង្ហាញនូវ​លក្ខណ​ពិសេស​នៃ​របៀប​ពេញ​អេក្រង់​ ដែល​មាន​ប្រសិទ្ធភាព​ សម្រាប់​ការ​មើល​រូប​ភាព​ជា​មុន និង​បង្កើត​ជា​ផ្ទៃ​អេក្រង់​ជា​ច្រើន​ នៅ​ពេល​កែ​សម្រួល​រូបភាព ។

  1. ដើម្បី​ដំឡើង​កញ្ចប់​ GIMP ។ សូម​យោង​ទៅកាន់​ឯកសារ​ បន្ថែម​កម្មវិធី​ សម្រាប់​ជំនួយ​បន្ថែម​ស្តី​អំពី​ការដំឡើង​កម្មវិធី ។

  2. Once installed, start GIMP by going to Kickoff Application Launcher → Applications → Graphics → Image Editior (Gimp).

ព័ត៌មាន​បន្ថែម​អាច​មាន​តាម​រយៈ​ទំព័រ​ឯកសារ​ GIMP។

កម្មវិធី​កែ​សម្រួល​ក្រាហ្វិក​វ៉ិចទ័រ Inkscape

Inkscape ជា​កម្មវិធី​ក្រាហ្វិក​ដ៏​មាន​អានុភាព​ សម្រាប់​បង្កើត​ និង​កែ​សម្រួល​នៅ​ក្នុង​ទ្រង់​ទ្រាយ​ឯកសារ​ SVG (ក្រាហ្វិក​វ៉ិចទ័រ​ដែល​អាច​ធ្វើ​មាត្រដ្ឋាន​បាន​) ។ វា​ជា​កម្មវិធី​កែ​សម្រួល​ក្រាហ្វិក​វ៉ិចទ័រ​របស់​កម្មវិធី​ប្រភព​កូដ​ចំហ​ ដែល​មាន​សមត្ថភាព​ស្រដៀង​នឹង​ Adobe Illustrator, CorelDraw, ឬ​ Xara ដែរ ។

Inkscape គាំទ្រ​លក្ខណ​ពិសេស​ SVG កម្រិត​ខ្ពស់​ជា​ច្រើន​ (ដូច​ជាសញ្ញាសម្គាល់​ ក្លូន ការ​លាយ​អាល់ហ្វា និង​ផ្សេង​ៗ​ទៀត​) ។ គោល​បំណង​ពិសេស​ត្រូវ​បាន​ផ្តល់​ឲ្យ​ ដើម្បី​បង្កើត​ចំណុច​ប្រទាក់​ដែល​ល្អ​ប្រសើរ ថែម​ទាំង​សម្បូរ​លក្ខណ​ពិសេស​ទៀត​ផង ។ ដោយ​ការ​ប្រើ​ Inkscape វា​​ងាយ​ស្រួល​ នៅ​ក្នុង​ការ​កែ​សម្រួល​ថ្នាំង ធ្វើ​ប្រតិបត្តិការ​ផ្លូវ​ដែល​ស្មុគ្រ​ស្មាញ គូរ​រូបភាព និង​ប្រតិបត្តិ​នូវ​មុខងារ​គូរ​កម្រិត​ខ្ពស់ផ្សេង​ទៀត ។

  1. ដំឡើង​កញ្ចប់​ inkscape ។ សូម​យោង​ទៅ​កាន់​ឯកសារ​ បន្ថែម​កម្មវិធី​ សម្រាប់​ជំនួយ​បន្ថែម​ស្តី​អំពី​ការដំឡើង​កម្មវិធី ។

  2. Once installed, start Inkscape by going to Kickoff Application Launcher → Applications → Graphics → Vector Graphics Editor (Inkscape).

ចំពោះ​ព័ត៌មាន​បន្ថែម សូម​មើល​គេហ​ទំព័រ Inkscape ។

ឧបករណ៍​គំរូ​ត្រីមាត្រ​របស់​កម្មវិធី​លាយ

កម្មវិធី​លាយ​ ជា​ឈុត​ត្រីមាត្រ​ដែល​បាន​បញ្ចូល​គ្នា​ សម្រាប់​ធ្វើ​ជា​គំរូ ចលនា ការ​បង្ហាញ ផលិត​ផល​សម្រេច​ ការ​បង្កើត​អន្តរ​សកម្ម ព្រម​ទាំង​ការ​លេង​ឡើង​វិញ (ល្បែង​) ។ កម្មវិធី​លាយ​ ជា​ឈុត​ក្រាហ្វិក​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ សម្រាប់​ការ​បង្កើត​ម៉ូដែល និង​ចលនា​ដែល​មាន​លក្ខណៈ​ជា​វិជ្ជា​ជីវៈ ។

  1. ដំឡើង​កញ្ចប់​ កម្មវិធី​លាយ​ ។ សូម​យោង​ទៅ​កាន់​ឯកសារ​ បន្ថែម​កម្មវិធី សម្រាប់​ជំនួយ​បន្ថែម​អំពី​ការដំឡើង​កម្មវិធី ។

  2. Once installed, start Blender by going to Kickoff Application Launcher → Applications → Graphics → 3D Modeller (Blender).

សូម​យោង​ទៅ​កាន់​ទំព័រ​ឯកសារ​ កម្មវិធី​លាយ​ ។

ការ​បោះ​ពុម្ព​ផ្សាយ​ផ្ទៃ​តុ Scribus

Scribus គឺ​ជា​កម្មវិធី​ប្រភព​កូដ​ចំហ​ ដែលនាំ​មក​នូវ​ប្លង់​ទំព័រ​ជាវិជ្ជាជីវៈ​ដែល​ទទួល​បាន​ពាន​រង្វាន់​សម្រាប់​ផ្ទៃ​តុ​ ដោយ​មាន​ការបន្សំ​គ្នា​ជា​មួយ​លទ្ធផល​ "ចេញ​ផ្សាយ​ហើយ​" និង​នាំ​មក​នូវមធ្យោបាយ​សម្រាប់​ប្លង់​ទំព័រ ។ ក្រៅ​ពី​ចំណុច​ប្រទាក់ដែល​ងាយ​ស្រួល​ប្រើ​នេះ​ Scribus ក៏​ផ្តល់​នូវ​លក្ខណពិសេស​នៃ​ការបោះ​ពុម្ព​ផ្សាយ​ជា​វិជ្ជាជីវៈផង​ដែរ​ ដូច​ជា គំរូពណ៌ CMYK ការបំបែក ពណ៌​បន្ថែម ការ​គ្រប់​គ្រង​ពណ៌ ICC និងការ​បង្កើត​ PDF ដែល​ងាយ​ស្រួលប្រើ ។

  1. ដើម្បី​ដំឡើង​កញ្ចប់​ scribus-ng ។ សូម​យោង​ទៅ​កាន់​ឯកសារ​ ​បន្ថែម​កម្មវិធី​ សម្រាប់​ជំនួយ​បន្ថែម​ទាក់​ទង​នឹង​ការដំឡើង​កម្មវិធី ។

  2. ដើម្បី​ដំឡើង​ពុម្ព​បន្ថែម សូម​ដំឡើង​កញ្ចប់​ scribus-template ។ សម្រាប់​ជំនួយ​ទាក់​ទង​នឹង​ការដំឡើងកម្មវិធី សូម​យោង​ទៅ​កាន់​ឯកសារ​ បន្ថែម​កម្មវិធី ។

  3. Once installed, start Scribus by going to Kickoff Application Launcher → Applications → Graphics → Scribus.

ចំពោះ​ព័ត៌មាន​បន្ថែម សូម​មើល​ តំបន់​ប​ណ្តាញ

ការ​គ្រប់​គ្រង​រូប​ថត digikam

digiKam គឺ​ជា​កម្មវិធី​គ្រប់​គ្រង​រូប​ថត​ឌីជីថល​កម្រិត​ខ្ពស់ ដែល​ធ្វើ​ការនាំ​ចូល និង​រៀប​ចំ​រូប​ថត​ឌីជីថល ។ រូប​ថត​ត្រូវ​បាន​រៀប​ចំ​ នៅ​ក្នុងអាល់ប៊ុម ដែល​អាច​នឹង​ត្រូវ​បាន​តម្រៀបទៅ​តាម​លំដាប់​លំដោយ តាម​ប្លង់​ថត ​ឬ​តាម​សម្រាំង​ផ្ទាល់​ខ្លួន ។

digiKam គាំទ្រ​នូវ​ការដាក់​ស្លាក​ផង​ដែរ ។ រូបភាព​ដែល​មាន​ស្លាក​ដូច​គ្នា​ អាច​នឹង​ត្រូវ​បាន​ពង្រីក​កាត់​ថត​ជា​ច្រើន​ digiKam ផ្តល់​នូវ​វិធីសាស្ត្រដោយ​ឯក​ឯង និង​រហ័ស សម្រាប់​ការរុក​រក​រូបភាព​ដែល​មាន​ស្លាក​ទាំង​នេះ ។ មតិយោបល់​អាច​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​កាន់​រូបភាព ។ digiKam ប្រើ​មូលដ្ឋាន​ទិន្នន័យ​ដែល​រឹង​មាំ ហើយ​រហ័ស ដើម្បី​រក្សា​ទុក​ព័ត៌មាន​មេតា​ទាំង​នេះ ដូច្នេះ​ការ​បញ្ចេញ​មតិយោបល់ និង​ការ​ដាក់​ស្លាក​មាន​លក្ខណៈ​រហ័ស និង​ទុក​ចិត្ត​បាន ។

នេះ​ជា​របៀប​ចាប់​ផ្តើម​ digiKam ៖

  1. ដំឡើង​កញ្ចប់​ digiKam ។ ចំពោះ​ជំនួយ​ទាក់​ទង​នឹង​ការដំឡើង​កម្មវិធី សូម​យោង​ទៅ​កាន់​ឯកសារ​ បន្ថែម​កម្មវិធី ។

  2. Once installed, start digiKam by going to Kickoff Application Launcher → Applications → Graphics → Photo Management.

  3. When a camera is connected to the computer, Kubuntu should pop open a dialog box with choices for further action. Selecting "digiKam Detect and Download" causes digiKam to open and begin importing pictures.

  4. If auto-detection does not work because the camera is not on the currently supported list, launch digiKam by going to Kickoff Application Launcher → Applications → Graphics → Photo Management. Select Camera → Add Camera... and follow the instructions to add the camera. Once a camera has been set up, pictures can be downloaded from that camera by going to Camera → Your camera.

  5. ជំនួយ​បន្ថែម​សម្រាប់​ digiKam អាច​មាននៅ​ក្នុង​ សៀវ​ភៅ​ដៃ​របស់​ digiKam ។ សៀវ​ភៅ​ដៃ​របស់​ digiKam មិន​ត្រូវ​បាន​ដំឡើង​តាម​លំនាំ​ដើម ប៉ុន្តែ​អាច​ត្រូវ​បាន​ដំឡើង​ជា​កញ្ចប់​ digikam-doc ។ ចំពោះ​ជំនួយ​បន្ថែម​ទាក់​ទង​នឹង​​ការដំឡើង​កម្មវិធី​ សូម​យោង​ទៅ​កាន់​ឯកសារ​ បន្ថែម​កម្មវិធី​​​​​ ។